Skip to main content
ពាក្យ ព្រហ្ម
- ព្រំ បា.; សំ. (ន.) (ព្រហ្មន៑) សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល... ។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត : ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម ។ មាតាបិតាក៏ហៅ ព្រហ្ម (របស់កូន) ព្រោះមានព្រហ្មវិហារផ្សាយទៅរកបុត្រ ។ ព្រះសម្មាសម្ពុទ្ធ និង ព្រះអរហន្ត ក៏ហៅថា ព្រហ្ម ព្រះមានព្រហ្មចរិយធម៌ ដ៏ប្រសើរបំផុត ។ ព្រាហ្មណ៍ក៏ហៅថា ព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម ។ល។
- (គុ.) ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ...។
ពាក្យនេះច្រើនប្រើរួមចូលនាំមុខនាមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចយ៉ាង : ព្រហ្មកាយ, ព្រហ្មគីតិ, ព្រហ្មចក្រ, ព្រហ្មចរិយ, ព្រហ្មចារី ជាដើម (ម.ព. ទាំងនោះ) ។ ព្រហ្មកាយ (ព្រះហ្មៈ-- ឬ ត. ទ. ស្រ. ព្រំមៈ--) (ន.) (បា.) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក ។ ព្រហ្មគីតិ (ព្រំមៈគីតិ, ឬ--គីត) (ន.) (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង”) ឈ្មោះកាព្យមួយយ៉ាង មានជើង ៤ គឺក្នុងមួយរបះមាន ៤ ឃ្លា, ត្រង់ឃ្លាទី ១ និងទី ៣ មាន ៥ ពាក្យ, ឃ្លាទី ២ និងទី ៤ មាន ៦ ពាក្យ : បទព្រហ្មគីតិ, ដូចជា : អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន ។ ព្រហ្មគោល (ព្រះហ្មៈ--ឬព្រំមៈ--) (ន.) (សំ.) ចក្រវាល, មណ្ឌលចក្រវាល (ម. ព. គោល ផង) ។ ព្រហ្មចក្រ(ព្រះហ្មៈច័ក, ឬ ព្រំមៈ--) (ន.) (សំ. បា.--ចក្ក) ចក្រវាល; ពុទ្ធសាសនា ។ ព្រហ្មចរិយ, --យៈ ឬ ព្រហ្មចារ្យ (ព្រះម្មៈចៈរ៉ិយ៉ៈ ឬ--ចា, ឬក៏ ត. ទ. ស្រ. ព្រំមៈ--) (ន.) (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល ៥, ការចម្រើនព្រហ្មវិហារ ៤ ការសម្ដែងធម៌ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ (ហៅថា ព្រហ្មចរិយធម៌ ក៏បាន) ។ ព្រហ្មចរិយធម៌(ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬព្រំមៈ--) មើលពាក្យ ព្រហ្មចរិយ ។ ព្រហ្មចារិនី (ព្រះហ្មៈ-- ឬព្រំមៈ--) (ន.) (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលទ្ធិព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្ត្រីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ត្រីត្រូវហៅ ព្រហ្មចារិនី (ម. ព. ព្រហ្មចរិយ ផង) ។ ព្រហ្មចារ្យ (ម. ព. ប្រហ្មចរិយ) ។ ព្រហ្មជាត ឬ--ជាតិ (ព្រំមៈជាត) (ន.) ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស : ក្បួនព្រហ្មជាតិ ។ ព្រហ្មញ្ញ ឬ ព្រហ្មណ្យ (ព្រះហ្ម័ញ, ព្រះហ្ម័ន ឬព្រំម័ញ, ព្រំម៉័ន) (គុ.) (បា. ឬ សំ.) ដែលជាប់ទាក់ទងដោយព្រហ្ម ឬដែលជារបស់ពួកព្រាហ្មណ៍ : លទ្ធិព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ (ប្រើជា ព្រហ្មាណ្យ ក៏បាន) ។ ព្រហ្មញ្ញសាសនា (ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា) (ន.) (បា. ព្រហ្មញ្ញ + សាសន) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ... (សាសនារបស់ពួកព្រាហ្មណ៍); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។ ព្រហ្មណ្យ (ម. ព. ព្រហ្មញ្ញ) ។ ព្រហ្មទណ្ឌ (ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ--) (ន.) (បា.) ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ... (ព. វិ. ពុ.) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះសម្រាប់កម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន (ម. ព. ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង) ។ ព្រហ្មទេយ្យ (ព្រះហ្មៈទៃ, ឬព្រំមៈ--) (ន.) (បា.) ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឲ្យពេញព្រះទ័យ; ក្នុងរាជពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ...; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។ ព្រហ្មធម៌ (ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ--) (ន.) (សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា ។ ព្រហ្ម័ន ឬ ព្រហ្មាន (ន.) ព្រហ្ម (ម. ព. ព្រហ្ម) ។ ព្រហ្មលោក (ព្រះហ្មៈ--, ឬ ព្រំមៈ--) (ន.) (សំ. បា. លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម។ ព្រហ្មវិមាន (ព្រះហ្មៈ--, ឬព្រំមៈ--, ឬព្រំមៈ--) (ន.) (សំ. បា.) វិមាននៃព្រហ្ម ។ ព្រហ្មវិហារ (ព្រះហ្មៈវិហា, ឬព្រំមៈ--) (ន.) (បា.) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣- មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤- ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មសូត្រ (ព្រះហ្មៈសូត, ឬព្រំមៈ--) (ន.) (សំ.) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈឬសៀតត្រចៀកស្ពាយឆៀងជាដើម (តាមលទ្ធិព្រាហ្មណ៍) ។ ព្រហ្មា (ព្រះហ្មា, ឬ ព្រំមា) (ន.) (បា. < ព្រហ្ម) ព្រហ្ម (ព. កា.) ។ ព្រហ្មាណ្យ (ព្រះហ្មាន ឬ ព្រំ--) មើលពាក្យ ព្រហ្មញ្ញ និង ព្រហ្មាណ្យ ។ ព្រហ្មាធិបតី (ព្រះហ្មាធិប៉ៈដី, ឬ ព្រំមា--) (ន.) (បា. --បតិ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម (ហៅថា ព្រហ្មិន្ទ, ព្រហ្មេន្ទ្រ, ព្រហ្មេស្វរ៑ ក៏បាន) ។ ព្រហ្មាស្ត្រ (ព្រំមាស) (ន.) (សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្ត្រ “សស្ត្រានៃព្រហ្ម ឬសស្ត្រាដ៏ប្រសើរ”) ឈ្មោះសរដ៏វិសេសមួយប្រភេទ : សរព្រហ្មាស្ត្រ (មាននិយាយក្នុងរឿងរាមាយណៈ) ។ ព្រហ្មិន្ទ ឬ ព្រហេ្មន្ទ្រ (ព្រះហ្មិន, --ហ្មេន; ឬ ព្រំមិន, --មេន) មើលពាក្យ ព្រហ្មាធិបតី (ព. កា.) ។ ព្រហ្មេស្វរ៑ (ព្រះហ្មេស, ឬ ព្រំមេស) មើលពាក្យ ព្រហ្មាធិបតី (ព. កា.) ។
- ភូមិនៃឃុំព្រៃព្នៅ
How to make money from real money casino games
ReplyDeleteMake money betting on online sports betting deccasino These include slot machines, poker, and other games. What 바카라 사이트 can you do? It งานออนไลน์ takes a