លទ្ធិទេវរាជ

លទ្ធិទេវរាជ

Image result for លទ្ធិទេវរាជ
តាមរយះកាសិក្សាអស់រយះពេល៣មេរៀនកន្លងមកខ្ញុំសូមធើ្ធកាបកស្រាយពាក្យលទ្ធិទេវរាជ។
·ពាក្យលទិ្ធទេវរាជបើយើងនិយាយឲខ្លីគ្រាន់តែជាឈ្នោះនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី២ដែលព្រះអង្គបានធ្ធើនយោបាយលទិ្ធទេវរាជកាលពីសម័យដើម។ឧ នយោយបាយឈ្នះៗជាឈ្នោះនយោបាយបច្ចុប្បន្ន។

·ខ្លឹមសាលទ្ធិទេវរាជ
       តាមរយះប្រវត្តិវិទូ និង កាសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខែ្មរតែងនាំគ្នា
និយមមូលមតិ ជឿយល់ថាកាគោរពលទិ្ធទេវរាជ ជាកាវិវត្តិន៏ព្រហ្មញ្ញសាសនា
ក្នុងសម័យព្រះបាទជ័យវរ្ម័ទី២។ គេយល់ថាដើម្បីប្រកាសខ្លួនជាស្តេចពេញសិទ្ធិ
ដើម្បីបញេ្ចញបង្ហាញឥទិ្ធពល មហិឬទ្ធិឲប្រជានុរាស្រ្តកោតខ្លាចគោរពទទួល
ស្គាល់ នឹងដើម្បីបញ្ជាក់ភាពខ្លាំងរបស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ បានរៀបចំ
ធ្ធើពិធីសាសនានូវភ្នំគូលែន។ ពេលធ្ធើពិធីបុណ្យសក្ការះបូជាគោរពថ្វាយចំពោះ
ទេវរាជនូវលើភ្នំគូលែន ក្នុងគ.ស,៨០២ អាចចាត់ទុកជាទិវាខែ្មរដើម្បីដោះទុកពី
អនានិគមជ្វា និង ក៏ជាពេលដែលខែ្មរបានប្រកាសអនុវត្ត គោរពទ្រីស្តី គោលកា
នយោបាយថ្មីសម្រាប់កសាងប្រទេសជាតិ។
       លទ្ធិទេវរាជ រួមមាន:

១-ការបែងចែកអំនាច
     សាសនា ដែលតំណាងដោយវណ្ណះព្រហ្មណ៍ គ្រាន់តែជាមូលដ្ឋានសម្រាប់
ប្រមូលផ្តុំប្រជារាស្រ្តនិងជាប្រភពសម្រាប់បងើ្កតបញេ្ចញច្បាប់ ។
ចំនែកព្រះមហាក្សត្រវិញ ព្រះអង្គមិនធើ្ធច្បាប់ទេ។ ព្រះអង្គជាអ្នកគោរព និង
អនុវត្តធើ្ធតាមសេចក្តីបញ្ជតិរបស់ច្បាប់។ព្រះមហាក្សត្រស្ថិតនៅក្រោមអំណាច
ច្បាប់។ ព្រះអង្គជាតំណាងអំណាចនិតិប្រតិបត្តិ។
ដូច្នេះ  ក្នុងការៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ ឬអ្នកនយោបាយខែ្មរជំនាន់ព្រះបាទ
ជ័យវរ្ម័នទី២ បានបែងចែកអំណាចជាពីរ: នីតិបញ្ញតិ និងនិតិប្រតិបត្តិ។ របៀបបែងចែងអំនា
ចត្រូវបានព្រះមហាក្សត្រខែ្មរ ធើ្ធសច្ចាប្រណិតធានថា គោរពអនុវត្តធ្ធើ តាមតរៀងរហូតទៅ
អនាគត។ នេះគឺជាមូលដ្ឋាន និងជាគ្រឹះនគរខែ្មរ។

២ - ការរៀបចំស្ថាប័នជាតិ
      ការបែងចែកអំណាចនាំមកនូវការៀបចំស្ថាប័ន។   ស្ថាប័ននេះមានទាក់ទងទៅនឹងកា
កំនត់មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និង ព្រះមហាក្សត្រ។
      រួមសេចក្តីមក ក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ធម្មវិន័យ ក្រិត្យក្រម ក្បួនខ្នាត
គម្ពីររបស់ខែ្មរ។ ទិដ្ភាពត្រង់នេះ សិលាចារិកស្តុកកក់ធំបានបញ្ជាក់ច្បាស់លាស់។
៣-ការស្ថាបនាជាតិ ក្នុងទ្រឹស្តីទេវរាជក្នុងសិលាចារឹកស្តុកកក់ធំពាក្យស្ថាបនាជាគ្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខែ្មរ។
ការបែងចែកអំណាច រៀបចំស្ថាប័នដាក់គោលការណ៏នយោបាយថ្មី ឲសមស្របស៊ីចង្វាក់​
ប្រទាក់ប្រទងគ្នាទៅវិញទៅមក ត្រូវធ្វើទ្បើងក្នុងគោលបំណងស្ថាបនាកសាងជាតិ។ ការក
សាងសង់ទាំងនោះ មិនមែនអនុវត្តដោយមិនបានគិតគូល្អិតល្អន់នោះទេ។
កាសា្ថបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី ឲក្លាយទៅជាស្រែចំការ ជាស្រុក
ភូមិថ្មីសម្រាប់បង្កបង្កើនផល សម្បត្តិសង្គមជាតិ។ ដូច្នេះ កម្លាំងនគរស្ថិតនៅលើកសិកម្ម។
ឯការស្ថាបនាកសាងជាតិស្ថិតនៅលើកាស្ថាបនាកសិកម្ម។

Comments